ព័ត៌មានកីឡា

ភ្នំពេញ:  ​លើ​សង្វៀន TV5 លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី​២៦ កុម្ភៈ អ្នក​ប្រដាល់ ភោ សុភ័ក្ត្រ ក្លឹប​ខេ​ម​បុស្ស​កីឡា សន្លប់​នៅ​ទឹក​ទី​៣ ដោយសារ​ជង្គង់​ហោះ​របស់ ផល សោភ័ណ្ឌ ក្លឹប​តាឡី​ដំរី​មាន​រិទ្ធ ។​ ​អ្នក​ប្រដាល់​ទាំង ២​រូប​នេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុន​មក​ឡើយ ។ ស្ទើរតែ​ពេញ​មួយ​ទឹក​ទី​១ ស្ថានភាព​នៃ​ការប្រកួត​គ្មាន​នរណា លើ​នរណា​ឡើយ ។​ ​ពាក់កណ្តាល​ទឹក​ទី​៣ សោភ័ណ្ឌ​លោត​ប្រើ​ស្នៀតជង្គង់​ហោះ​បុក​ចំ​ចុងដង្ហើម សុភ័ក្ត្រ បណ្តាល​ឲ្យ សុភ័ក្ត្រ ចុករ​មួល​បន្ត​ការប្រកួត​ទៀត​លែងកើត ។​ ​ផល សោភ័ណ្ឌ ឈ្នះ ភោ សុភ័ក្ត្រ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ យ៉ាង​ស្រួល ។ ​ឱម សំរេច ក្លឹប​ឆ័ត្រយោង ៩១១ ផ្តួល​ខ្លា​ចាស់ ខា​វ សារី ក្លឹប​អេភូ​ថង ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤ ។ សារី ជា​អ្នក​ប្រដាល់​ជើងចាស់​មែន តែ​គេ​គ្មាន​កលល្បិច​អ្វី​ល្អ​ សំរាប់​វាយប្រហារ​គូប្រកួត​ឡើយ ។

សំរេច ដែល​ជា​ជើង​ថ្មី​ដែរ​នោះ ក៏​មិន​មាន​អ្វី​វ៉ៃ​ច្បាស់​ដែរ តែ​គេ​ហ៊ាន និង​រឹងមាំ​ជាង សារី ។​ ​ស្ទើរតែ​ចប់​ទឹក​ទី​៤ ទៅហើយ សារី​សន្លប់​ដោយសារ សំរេច មួយ​ជើង​ចំ​ចុងដង្ហើម ។ អាជ្ញាកណ្តាល​រាប់​៨ ដល់ ១០ ក៏​ខាវ សារី ក្រោក​មិន​រួច ។​ ឱ​ម សំរេច ឈ្នះ នៅ​ទឹក​ទី​៤ តែម្តង ។​ ​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី ១៤ កុម្ភះ រាជ​សីហ៍ ចាន់ រ៉ា ក្លឹប​បង្ក្រាប​គ្រឿងញៀន ប្រកួត​ឈ្នះ ហ៊ុល ដា​រា ក្លឹប​សាលវ័ន្ត​កីឡា ដោយ​ពិន្ទុ ។​
​​ក្នុង​ការប្រកួត​លើក​នេះ​ទោះបី ដា​រា ត្រៀម​ខ្លួន​បានល្អ​ជាង មុន​ក៏​ពិតមែន ក៏​គេ​គ្មាន​សំណាង​សងសឹក​យកឈ្នះ ចាន់ រ៉ា វិញ​បាន​ដែរ ។ ដា​រា ខ្វះ​ភាព​វ៉ៃ​ឆ្លាស់ គឺ​គេ​ការពារ​ច្រើនជាង​វ៉ៃ ឯ ចាន់ រ៉ា វ៉ៃ​ច្រើនជាង​ការពារ ហើយ​បើ​គេ​វ៉ៃ​ត្រូវ​គូប្រកួត​នោះ គេ​វាយប្រហារ​ថែម ។ ចំពោះ ដា​រា វិញ​វ៉ៃ​ត្រូវ​គូប្រកួត​មួយ​ដៃ​ដកថយ​ការពារ ។​ ៥​ទឹក ដា​រា មានប្រៀប​លើ ចាន់ រ៉ា តែ​ទឹក​ទី​៤ មួយ​ទឹក​គត់ ។ វ៉ៃ​អញ្ចឹង​ទើប ហ៊ុល ដា​រា ចាញ់​រាជសីហ៍ ចាន់ រ៉ា ទៀត​នោះ ។​ ​ដោយសារ​បញ្ហា​សុខភាព​នោះ ម៉ី សុភាព ក្លឹប​ព្រះខ័ន​រាជ បោះបង់ឱ​កាស​ប្រកួត​ជាមួយ​ពេជ្រ សុផាន់ ក្លឹប​ក្រសួងការពារជាតិ ។​ ​កៅ ឡាក់ ក្លឹប​កងពលតូច​លេខ​៧០ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជា​មួយ ពេជ្រ សុផាន់ ភ្លាមៗ ។ ងក​ប្រដាល់ ២​រូប​នេះ​ពុំ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​គ្នា​ពីមុន​មក​ទ ។ ​សុផាន់ វ៉ៃ​បានល្អ​តែ​មួយ​ទឹក​ដំបូង​ប៉ុណ្ណោះ តែ​ចាប់​ពី​ទឹក​ទី​២ ទៅ​គេ​ចាញ់​ប្រៀប កៅ ឡាក់ មិនតែប៉ុណ្ណោះ សុផាន់ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ នៅ​ទឹក​ទី​៣ ដោយសារ​កណ្តាប់ដៃ កៅ ឡាក់ ទៀតផង ។​ ​សុផាន់ តស៊ូ​រហូត​ចប់​ទឹក​ទី​៥ ដោយ​លំបាក ទាំង​មហា​វេទនា ។​ ៙សង្វៀន​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​
​លើ​សង្វៀន​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ការរៀបចំ​ប្រដាល់សេរី​ជា​លក្ខណៈ​អន្តរជាតិ​ដោយ CTN នោះ​ម្ចាស់​ខ្សែក្រវ៉ាត់ ២​ជំនាន់ ឡៅ ស៊ី​ណាត ក្លឹប​ទ័ព​ឆ័ត្រយោង​៩១១ ផ្តួល​អ្នក​ប្រដាល់​ប៉ូឡូញ ឈ្មោះ RAPHAEL SIMONIDES នៅ​ទឹក​ទី​៤ ។​  ​ខ្លា​ចាស់ នួន សូរិយា ក្លឹប​ក្រសួងមហាផ្ទៃ ឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស ឈ្មោះ DANNY TAYLOR ដោយ​ពិន្ទុ ។​ ធន សុភា ក្លឹប​ក្រសួងការពារជាតិ​ផ្តួល​អ្នក​ប្រដាល់​អង់គ្លេស ឈ្មោះ ESSEX BOY JASON WOODHAM នៅ​ទឹក​ទី​៤ ។ ឯ វ៉ន វីវ៉ា ម្ចាស់​ខ្សែក្រវ៉ាត់ I.S.K.A ពិភពលោក​ឈ្នះ ពិន្ទុ​អ្នក​ប្រដាល់​ជនជាតិ​ស្វីស ឈ្មោះ ZIDOV AKUMA ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: