គេហទំព័រថ្មី

សួស្តី! ប្រិយមិត្តអ្នកអានទំាងអស់គ្នា! នេះ គឺជាគេហទំព័រថ្មី ដែលលោកមិនទាន់បានជួបពីមុនមកទេ ។ ដូច្នេះ រូបខ្ញុំបាទផ្ទាល់និងព្យាយាមត្រួសត្រាយបន្ថែមទៀត ដើម្បីអោយអ្នកអានកាន់តែជក់ចិត្តទៅទៀត ។ គេហទំព័ររបស់ Koeuncennews.wordpress.com គឺជាទីកន្លែងប្រមូលផ្តុំនូវព័ត៌មាន, ដំណឹង, វប្បធម៌, កំសាន្ត, បច្ចេកវិទ្យា, វិស័យអប់រំ, កសិកម្ម, និងចំណេះដឹងផ្សេងៗជាច្រើនទៀត ។ គោលបំណងសំខាន់របស់ ឃេ ស៊ី អិន (Koeun Cen News.Wordpress.Com) គឺនាំយកដំណឹង និងព្រឹត្តិការណ៍ទាំងឡាយមកផ្តល់ជូន ឲ្យបានលឿន និងរហ័សទៅតាម ហេតុការណ៍ដែលបានកើតឡើង ទាំងនៅក្នុងប្រទេស និងពិភពលោក ។ គម្រោង និងការរៀបចំ ដំណើរការជាច្រើនកំពុងតែប្រព្រឹត្តិ ទៅដើម្បីធ្វើយ៉ាងណាឲ្យ ឃេ ស៊ី អិន (KCN) បានក្លាយខ្លួនទៅជាមណ្ឌលមួយ អាចឲ្យអ្នកអានគ្រប់ស្រទាប់វណ្ណៈអាចជឿទុកចិត្ត បាននិងអាចស្រាវជ្រាវរកព័ត៌មានផ្សេងៗ ទៅតាមតម្រូវការជាខេមរភាសា ដោយមិនចាំបាច់ត្រូវចំណាយអ្វីទាំងអស់ ។ នេះគឺជាលើកទីមួយហើយ នៅក្នុងប្រទេសកម្ពុជាយើងដែលមានគេហទំព័រ ចេញផ្សាយជូននូវដំណឹងទូទៅជាភាសាខ្មែរព្រមទាំងអាចបើកអានបានគ្រប់ទីកន្លែងទូទាំងពិភពលោក ដោយគ្រាន់តែមានភ្ជាប់សេវាអិនថឺរណិត ជាមួយកុំព្យូទ័រប្រើប្រព័ន្ធ MS Windows XP (Service Pack 2) ឬ MS Windows Vista និងមានប្រើ Microsoft Internet Explorer Version 6. ឬខ្ពស់ជាង (សូមប្រើ version 7 ឬលើសពីនេះ) ។ ឃេ ស៊ី អិន (KCN) ជាមិត្ត អ្នកអានជានិច្ច និងព្យាយាមនាំយកមកជូននូវរាល់ដំណឹង ដែលបានកើតឡើងឲ្យបានលឿន និងរហ័សតាមរយៈអ្នកយកព័ត៌មានរបស់ ឃេ ស៊ី អិន (KCN) ដែលមាននៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។ យើងខ្ញុំសង្ឃឹមថា ឃេ ស៊ី អិន (KCN) នឹងបានក្លាយទៅជាអ្នកផ្តល់ព័ត៌មានដែលអាច ទុកចិត្តបាននៅគ្រប់ពេលវេលាជារៀងរហូតតទៅ ។ សូមអរគុណ!